Monday, March 21, 2011

បើភ្នែកខ្វាក់មិនឃើញស្រី... គ្មានអីត្រូវខូចចិត្តសោះ...

កាលពីល្ងាចមិញនេះ បន្ទាប់ពីចេញពីធ្វើការខ្ញុំបានបន្តរទៅរៀនដូចធម្មតា ប៉ុន្តែអ្វីដែលប្លែកនោះគឺ ខ្ញុំទើបតែចាប់ផ្តើម ឆមាសថ្មី  ចឹងហើយខ្ញុំត្រូវកាន់ សៀវភៅសំពីងសំពោង ជាច្រើនក្បាល ស្ពាយ​សំពៀត​ដាក់ Laptop ទៀត ពិតជារញ៉េរញ៉ៃមែន។ ពេលទៅដល់កន្លែងដាក់ម៉ូតូ ស្រាប់តែ​មួកសុវត្ថិភាព​របស់ខ្ញុំបាន រអិលជ្រុសពីដៃ ទៅលើឥដ្ធហើយរមាល ទៅប្រហែលជា 1 ម៉ែត្រ (គិតក្នុងចិត្តថា ចាំរៀបម៉ូតូ​អោយស្រួលសិនចាំទៅរើសមួកមកវិញ) រំពេចនោះស្រាប់តែមាន​មនុស្សម្នាក់ រើសមួករួចហុច​មក​អោយខ្ញុំ​..... "តើមានអ្វីកើតឡើង??????"

ខ្ញុំក៏ទទួលមួក ហើយងើបមុខឡើងដើម្បី និយាយ​ពាក្យ "អរគុណ" ទៅកាន់គេម្នាក់នោះ..... គ្រាន់តែងើប​មុខភ្លាម... Oh!!!!! បេះដួងខ្ញុំស្ទើរតែធ្លាយចេញមកក្រៅទៅហើយ មិនដែលឃើញទេ​មនុស្សស្រីអី ក៏ស្រស់​ស្អាត​យ៉ាងនេះ  ស្បែកមុខសហ្មត់ សក់ត្រង់ភ្លឺរលោង កែវភ្នែកភ្លឺថ្លាចិញ្ចើមកោង បបូរមាត់ពណ៌ផ្កាឈូលស្តើង.....  ដោយដៃហុចមួកមកអោយខ្ញុំ​ទាំងទឹកមុខញញឹម។ ពេលនោះមិន បាននិយាយ​អីទេ គ្រាន់តែនិយាយ​អរគុណរួច នាងក៏ដើរទៅបាត់ទៅ ឯខ្ញុំក៏រៀបចំម៉ូតូ និងមួករួចហើយ ក៏ដើរទៅកន្លែងញ៉ាំអីតាមទំលាប់។ 

...................អីក៏ចៃដន្យម្ល៉េះ!!!!!!!!
ពេលទៅដល់កន្លែងញ៉ាំអារហារស្រាប់តែប្រទាក់ខ្សែរភ្នែកបាន​ឃើញនារីម្នាក់នោះម្តងទៀត.... សប្បាយចិត្តជាខ្លាំងខំដើរចូលទាំងញញឹមរីករាយក្នុងចិត្ត..... ហើយអង្គុយនៅតុជិតនាងដើម្បី​ ដោយ​សង្ឃឹមក្នុងចិត្តថានឹងអាចនិយាយលេងខ្លះ..... ប៉ុន្តែអ្វីដែលស្មានមិនដល់នោះគឺ ស្រាប់តែ​មានបុរសម្នាក់ដើរចូលមក ហើយទៅអង្គុយក្បែរនាង ហើយនាងនិយាយថា "អូនបានហៅ​លតឆាពងទា​អោយបងហើយ...." (ពួកគេគឺជាសង្សារនឹងគ្នា.......) ចប់! ចប់!​ ចប់! និយាយលេងចេញហើយខ្ញុំ បានត្រឹមតែអង្គុយញ៉ាំយ៉ាងស្ងាត់ស្ងៀម ហើយមកអង្គុយរៀន 3 ម៉ោងទាំងគ្មានអារម្មណ៍នៅក្នុងខ្លួនសោះ...... យប់ឡើង Online លើ Facebook  អត់បាន Chat សោះ អស់កំលាំងពេកក៏គេងលក់បាត់ ទាំងភ្េលច Offline ទៀត........................... (ចប់ហើយ!!!)
 

5 comments:

  1. ពិតជាអ្នកសរសេររៀបរាប់ដ៍ពូកែមែនបងប្រុស

    ReplyDelete
  2. ពិតជារឿងមួយដ៏ល្អអានមែន តើជាការពិតឬអ្វី?
    បើមើលមិនឃើញស្រីស្អាត ប្រហែលជាមិនអីទេ ដូចបងថាឥតខុសមែន

    ReplyDelete
  3. @Less environment polution: yeah,.. it is true,.. just happened in a moment,...

    ReplyDelete
  4. ចង់ខ្វាក់អត់ចឹង!

    ReplyDelete