កាលពីល្ងាចមិញនេះ បន្ទាប់ពីចេញពីធ្វើការខ្ញុំបានបន្តរទៅរៀនដូចធម្មតា ប៉ុន្តែអ្វីដែលប្លែកនោះគឺ ខ្ញុំទើបតែចាប់ផ្តើម ឆមាសថ្មី ចឹងហើយខ្ញុំត្រូវកាន់ សៀវភៅសំពីងសំពោង ជាច្រើនក្បាល ស្ពាយសំពៀតដាក់ Laptop ទៀត ពិតជារញ៉េរញ៉ៃមែន។ ពេលទៅដល់កន្លែងដាក់ម៉ូតូ ស្រាប់តែមួកសុវត្ថិភាពរបស់ខ្ញុំបាន រអិលជ្រុសពីដៃ ទៅលើឥដ្ធហើយរមាល ទៅប្រហែលជា 1 ម៉ែត្រ (គិតក្នុងចិត្តថា ចាំរៀបម៉ូតូអោយស្រួលសិនចាំទៅរើសមួកមកវិញ) រំពេចនោះស្រាប់តែមានមនុស្សម្នាក់ រើសមួករួចហុចមកអោយខ្ញុំ..... "តើមានអ្វីកើតឡើង??????"
ខ្ញុំក៏ទទួលមួក ហើយងើបមុខឡើងដើម្បី និយាយពាក្យ "អរគុណ" ទៅកាន់គេម្នាក់នោះ..... គ្រាន់តែងើបមុខភ្លាម... Oh!!!!! បេះដួងខ្ញុំស្ទើរតែធ្លាយចេញមកក្រៅទៅហើយ មិនដែលឃើញទេមនុស្សស្រីអី ក៏ស្រស់ស្អាតយ៉ាងនេះ ស្បែកមុខសហ្មត់ សក់ត្រង់ភ្លឺរលោង កែវភ្នែកភ្លឺថ្លាចិញ្ចើមកោង បបូរមាត់ពណ៌ផ្កាឈូលស្តើង..... ដោយដៃហុចមួកមកអោយខ្ញុំទាំងទឹកមុខញញឹម។ ពេលនោះមិន បាននិយាយអីទេ គ្រាន់តែនិយាយអរគុណរួច នាងក៏ដើរទៅបាត់ទៅ ឯខ្ញុំក៏រៀបចំម៉ូតូ និងមួករួចហើយ ក៏ដើរទៅកន្លែងញ៉ាំអីតាមទំលាប់។
...................អីក៏ចៃដន្យម្ល៉េះ!!!!!!!!
ពេលទៅដល់កន្លែងញ៉ាំអារហារស្រាប់តែប្រទាក់ខ្សែរភ្នែកបានឃើញនារីម្នាក់នោះម្តងទៀត.... សប្បាយចិត្តជាខ្លាំងខំដើរចូលទាំងញញឹមរីករាយក្នុងចិត្ត..... ហើយអង្គុយនៅតុជិតនាងដើម្បី ដោយសង្ឃឹមក្នុងចិត្តថានឹងអាចនិយាយលេងខ្លះ..... ប៉ុន្តែអ្វីដែលស្មានមិនដល់នោះគឺ ស្រាប់តែមានបុរសម្នាក់ដើរចូលមក ហើយទៅអង្គុយក្បែរនាង ហើយនាងនិយាយថា "អូនបានហៅលតឆាពងទាអោយបងហើយ...." (ពួកគេគឺជាសង្សារនឹងគ្នា.......) ចប់! ចប់! ចប់! និយាយលេងចេញហើយខ្ញុំ បានត្រឹមតែអង្គុយញ៉ាំយ៉ាងស្ងាត់ស្ងៀម ហើយមកអង្គុយរៀន 3 ម៉ោងទាំងគ្មានអារម្មណ៍នៅក្នុងខ្លួនសោះ...... យប់ឡើង Online លើ Facebook អត់បាន Chat សោះ អស់កំលាំងពេកក៏គេងលក់បាត់ ទាំងភ្េលច Offline ទៀត........................... (ចប់ហើយ!!!)
