Friday, March 4, 2011

បទ សង្ឃឹមថ្ងៃមួយ​(ច្រៀងដោយ អ្នកនាង ប៉ែន រ៉ន)

ជាបទចំរៀងពីអតីតកាល ដែលខ្ញុំចូលចិត្ត ហើយក៏ជា បទចំរៀងមួយបទ ដែលធ្វើខ្ញុំសប្បាយចិត្ត និង ធូរស្រាលក្នុងចិត្ត នៅពេលដែល ខ្ញុំពិបាកចិត្ត.... "មេឃស្រលះ ក្រោយភ្លៀងរលឹមខ្លាចអ្វីមិនហ៊ាន ញញឹម សង្ឃឹមថ្ងៃមួយមិនខាន...."

I- ថ្វីបើជើងមេឃនៅឆ្ងាយសព្វសត្វទាំងគូ ទាំងឡាយសប្បាយ លើវេហា
ប្លែកអ្វីមនុស្សឈ្លោះតែគ្នាចងកម្មចងពាវេរា ចិន្តាសាមាន្យម្ល៉េះហ្ន៎!

II- គេងទៅគេងទៅ ពៅព្រលឹង ជាតិហ្នឹងអភ័ព្វមែនហើយ តែកុំអស់សង្ឃឹមឡើយ លឺទេខ្យល់បក់រំភើយ ហាក់ឆ្លើយជួយលួងលោមយើង

R- បើសាងអំពើល្អ អំពើល្អសងវិញមិនខាន ខំសាងកុសលគឺសាងសុខសាន្ត ឈ្នះចិត្តសាមាន្យក្នុងថ្ងៃមួយ

III- បើយើងនៅមានសង្ខា នោះយើងនៅមានវាសនាជីវ៉ាកុំអស់សង្ឃឹម មេឃស្រលះ ក្រោយភ្លៀងរលឹមខ្លាចអ្វីមិនហ៊ានញញឹមសង្ឃឹមថ្ងៃមួយមិនខាន។

No comments:

Post a Comment